អ្នកហាត់ការផែ្នកធនធានមនុស្ស (Human Resource Intern) សំរាប់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | រដ្ឋបាល, ប្រតិបត្តិ/គ្រប់គ្រង, ធនធានមនុស្ស, ហាត់ការ |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ2018 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ពុំត្រូវការ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធំជាងគេ នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នអិលអូអិលស៊ី កំពុងបម្រើសេវាកម្ម ដល់អតិថិជន ចំនួនជាង ២១០ ២២៤នាក់ ដែលមានផលប័ត្រ ឥណទានសរុប ចំនួនជាង ៣២៣ លានដុល្លារអាមេរិក។ ដើម្បីជួយគាំទ្រ នូវដំណើរការពង្រីកអាជីវកម្ម យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន អិលអូអិលស៊ី ត្រូវការជ្រើសរើស បុគ្គលិកសម្រាប់មុខតំណែង ដូចខាងក្រោម។
- អ្នកហាត់ការផែ្នកធនធានមនុស្ស (Human Resource Intern) (ចំនួន ០១នាក់)
- ជួយរក្សា និងធ្វើបច្ចុប្បន្នភាពកាលប្បវត្តិបុគ្គលិក។
- ជួយថតចម្លង ស្កេន និងផ្ញើឯកសារកាលប្បវត្តិទៅសាខា។
- ជួយរៀបចំឯកសារកាលប្បវត្តិបុគ្គលិកដាក់ចូលក្នុងទូរឯកសារ។
- ជួយបង្កើត និងបិទស្លាកឈ្មោះបុគ្គលិកនៅទូរឯកសារ។
- ជួយត្រួតពិនិត្យ និងតាមដានឯកសារពាក់ព័ន្ធទាំងឡាយរបស់បុគ្គលិកថ្មីនៅការិយាល័យកណ្តាល និងនៅសាខាដើម្បីឱ្យប្រាកដថាមានភាពពេញលេញមុននឹងចូលបម្រើការងារ។
- ជួយតាមដានឯកសារផើ្ញចេញ និងចូល ទៅ សាខា និងមកពីសាខា និង
- ជួយកិច្ចការផ្សេងៗទៀតដែលប្រធានតម្រូវឱ្យធ្វើ។
- កំពុងសិក្សា ឬរៀនចប់មហាវិទ្យាល័យ ឬសញ្ញាប័ត្រប្រហាក់ប្រហែល។
- ចេះវាយអត្ថបទជាភាសារអង់គ្លេស និងខែ្មរយូនីកូដស្ទាត់ជំនាញ។
- អាចនិយាយ សរសេរ និងស្តាប់ភាសាអង់គេ្លសកាន់តែប្រសើរ។
- មានភាពស្មោះត្រង់ ប្រឹងប្រែងធ្វើការ ចង់រៀន រៀនឆាប់ចាប់បាន ចូលចិត្តធ្វើការជាក្រុម និងបើកចិត្តទូលាយ និង
- មានជំនាញក្នុងការទំនាក់ទំនងល្អ។
អត្ថប្រយោជន៍ដែល អិលអូអិលស៊ី ផ្តល់ជូនបុគ្គលិក៖
- អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្ដល់ជូនបុគ្គលិករបស់ខ្លួននូវអត្ថប្រយោជន៍ជាច្រើន ដែលមានលក្ខណៈប្រកួតប្រជែងនៅលើទីផ្សារការងារដូចជា៖ ប្រាក់រង្វាន់ចូលឆ្នាំខ្មែរ ប្រាក់រង្វាន់ភ្ជុំបិណ្ឌ ប្រាក់រង្វាន់ចុងឆ្នាំ ការតម្លើងបៀវត្សប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភសុខភាពការធានារ៉ាប់រងពេលមានគ្រោះថ្នាក់ ឱកាសទទួលការបណ្តុះបណ្តាល និងអភិវឌ្ឍអាជីពការងារ បរិយាកាសការងារល្អ និងការអនុវត្តលក្ខខណ្ឌការងារត្រឹមត្រូវ តាមច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា។
របៀបដាក់ពាក្យ៖
បេក្ខជន/នារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារ ឱ្យបានច្បាស់លាស់ មកដាក់តាមបណ្តាការិយាល័យ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែល ដែលបានបញ្ជាក់ក្នុងពត៌មានលម្អិត ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖
- ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Apply for Internal Auditor)។
- CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិនឱ្យលើស 5MB។
- ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី |
| ឈ្មោះសំរាប់ទំនាក់ទំនង : | LOLC (Human Resources Manager) |
| អុីម៉េល : | recruitment@lolc.com.kh |
| គេហទំព័រ : |
http://www.lolc.com.kh |
